austraLasia

vaclav2016.12.24 17:54
លោកឪពុក ចនបូស្កូ ទេផារ៉ាត ពីតីសាន្ត តំណាងក្រុងគ្រូសារសាឡេស៊ានថៃឡាវនិងកម្ពុជា 

លោកឪពុក អានហេល ហ្វេរនានដេស អារទីមី  ជាអគ្គមហាអធិការ របស់គ្រួសារសាឡេស៊ាន ដុនបូស្កូ បានតែងតាំង លោកឪពុក ចនបូស្កូ ទេផារ៉ាត ពីតីសាន្តជាតំណាងក្រុមគ្រួសារសាឡេស៊ាន ថៃ ឡាវ និងកម្ពុជា។

លោកឪពុក ទេផារ៉ាត ធ្លាប់ជាតំណាងក្រុមគ្រួសារសាឡេស៊ាន នៅឆ្នាំ២០០៦ -​ ២០១០ ម្តងរួចមកហើយ សព្វថ្ងៃលោកជាអធិការសាលាវិទ្យាល័យដុន បូស្កូនៅទីក្រុង ហួហ៊ីន ប្រទេសថៃ។ លោកឪពុកបានកើតនៅឆ្នាំ១៩៥១ និងក្លាយជាបូជាចារ្យ នៅឆ្នាំ១៩៨២​។ លោកឪពុកបានទស្សនៈកិច្ចសាលាដុន បូស្កូទាំងអស់ទូទាំងប្រទេសកម្ពុជា លើកទី១ឆ្នាំ​២០០៦ លើកទី២ឆ្នាំ២០០៨ និងលើកចុងក្រោយនៅឆ្នាំ២០១០។

អភិបូជា ដើម្បីតែងតាំងលោកឪពុកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ទី​ ២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក នៅព្រះវិហារសន្តយូហានបូស្កូ ទីក្រុងបាងកក។
Attach

Drag and drop your files here, or Click attach files button.

Maximum File Size : 0MB (Allowed extentsions : *.*)

0 file(s) attached ( / )